(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ ក្រុមហ៊ុន ISI ស្តៀល ដែលល្បីឈ្មោះមួយនៅកម្ពុជាបានសម្ពោធដាក់ឲ្យដំណើរការនៃការលក់ ដែលជាសាខាថ្មីរបស់ក្រុមហ៊ុនមួយនេះ ដែលនេះបានបង្ហាញពីសក្តានុពលនៃការរីកចម្រើនក្នុងប្រទេសអភិវឌ្ឍន៍មួយនេះ ការសម្ពោធនូវភ្នាក់ងារចែកចាយមួយនេះមានទីតាំងនៅផ្ទះលេខ៦៦ ភូមិ ពាណិជ្ជកម្ម សង្កាត់រការធំ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនៃការសម្ពោធនូវភ្នាក់ងារចែកចាយមួយនេះ មានការចូលរួមពីសំណាក់ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមនិង លោក កាំង ឡេង អគ្គនាយក នៃក្រុមហ៊ុន អាយ.អេស.អាយ ស្ទៀល និងមានការចូលរួមពីដៃគូពាណិជ្ជកម្មជាច្រើននាក់ទៀត ក្នុងខេត្ត-ក្រុង មួយចំនួនទៀត។ ការបង្កើតសាថ្មីមួយនេះ ក្នុងគោលបំណងជួយសម្រួលដល់អ្នកប្រើប្រាស់ក្នុងខេត្តកំពង់ស្ពឺ ដោយមិនចាំបាច់ធ្វើដំណើរទៅដល់ភ្នំពេញនោះទេ ជាមួយនឹងការលក់ដែលមានតម្លៃដូចគ្នានិងក្រុមហ៊ុនដែរ។
លោកអភិបាលខេត្ត បានថ្លែងទៅអ្នកចូលរួមទាំងអស់ថា «ខ្ញុំពិតជាមានការត្រេកអរយ៉ាងខ្លាំងណាស់ ចំពោះការកកើតឡើងនៅសមិទ្ធផលថ្មីៗដូចដែលក្រុមហ៊ុន ISI STEEL បានកើតឡើងយ៉ាងដូច្នេះ និងបានអរគុណចំក្រុមហ៊ុនមួយនេះដែលបានជ្រើសរើសយកខេត្តកពង់ស្ពឺធ្វើជាដៃគូពាណិជ្ជកម្ម ហេតុផលនេះបានឆ្លុះបង្ហាញពី ការលូតលាស់ពីមួយជំហានទៅមួយជំហាន»។
ចំណែកលោកអគ្គនាយករបស់ អាយ.អេស.ស្ទៀល បានលើកឡើងផងដែរថា លោកពិតជាមានក្តីសប្បាយរីករាយខ្លាំងណាស់ ក្នុងការបើកនៅសាខាថ្មីបំផុតក្នុងខេត្តកំពង់ស្ពឺមួយនេះ លោកសូមឲ្យសាខាថ្មីមួយនេះដំណើរទៅមុខយ៉ាងរលួន ដើម្បីបំរើដល់ដៃគូពាណិជ្ជកម្ម និងប្រជាពលរដ្ឋក្នុងខេត្តនេះផងដែរ។
លោក ចាង សេងហួត ជាម្ចាស់សាខាថ្មីបំផុតក្នុងខេត្តកំពង់ស្ពឺ បាននិយាយក្នុងកម្មវិធីនោះថា រូបលោកនិងក្រុមគ្រួសារពិតជាមានមោទណភាព ខ្លាំងណាស់ក្នុងការធ្វើជាតំណាងចែកចាយ លោកបានប្តេជ្ញាផ្គត់ផ្គង់ ISI មួយនេះស្របទៅតាមការចែកចាយ ទាំងគុណភាពនិងតម្លៃរបស់ក្រុមហ៊ុនធំមួយនេះ។
សូមរម្លឹកថា ក្រុមហ៊ុន ISI STEEL បង្កើតឡើងក្នុងឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនផលិត និងចែកចាយដែកធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាព អាចផលិតបានជាច្រើនពាន់តោនក្នុងមួយខែ ហើយគ្រប់ផលិតផល ISI STEEL ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជន ដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្ម៕