(ឧត្តរមានជ័យ)៖ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងអាជ្ញាធរថៃ បានបញ្ចូនពលរដ្ឋខ្មែរចំនួន៣នាក់ ចូលតាមច្រកអន្តរជាតិក្បាលអូរស្វាយ ស្ថិតនៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឈមជាមួយខាងថៃ ខេត្តសិរីសាកេត ក្រោយជាប់ពន្ធនាគារថៃ អស់រយៈពេលជាងមួយឆ្នាំ ពីបទឆ្លងដែនខុសច្បាប់។

សមត្ថកិច្ចកម្ពុជាបានឲ្យដឹងថា ពលរដ្ឋខ្មែរខាងលើ ត្រូវបានកម្លាំងទាហានថៃ ចាប់ខ្លួនកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ។ ទី១.មានឈ្មោះ ឆៃ លី អាយុ៥១ឆ្នាំ រស់នៅភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ទី២.ឈ្មោះ សុន ម៉េង អាយុ២៩ឆ្នាំ រស់នៅភូមិបាកាន ឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់ និងទី៣.ឈ្មោះ ហ៊ន ហាក់ អាយុ៣២ឆ្នាំ រស់នៅភូមិអូរក្រឡូវ ឃុំអមឡែង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចកម្ពុជា ក៏បានធ្វើការផ្សព្វផ្សាយអបរំ និងពន្យល់អំពីផលវិបាកនៃការឆ្លងដែនដោយប្រថុយប្រថាន ខុសច្បាប់ ព្រោះអាចបង្កគ្រោះថ្នាក់ដោយថាហេតុ និងប្រឈមនឹងការជាប់ពន្ធនាគារ នៅប្រទេសថៃទៀតផង៕