(ភ្នំពេញ)៖ ចៅសង្កាត់១៣រូបរបស់ខណ្ឌដង្កោ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ បានចេញញ្ញតិ្ត​ថ្កោលទោស​គណបក្ស សង្រ្គោះជាតិ​ ដែលបានចេញគោលនយោបាយចោទប្រកាន់ មេឃុំ/ចៅសង្កាត់ទាំងអស់ថា «បម្រើបក្ស»។

ចៅសង្កាត់ទាំង១៣រូប របស់ខណ្ឌដង្កោ រួមមាន៖ លោក ម៉ៅ សុផុន ចៅសង្កាត់ក្រាំងពង្រ លោក ស៊ុន ស៊ីវ ចៅសង្កាត់ជើងឯក លោក វើក សាមឿន ចៅសង្កាត់ដង្កោ លោក អ៊ុ ឡុង ចៅសង្កាត់ស្ពានថ្ម លោក គង់ សំអុល ចៅសង្កាត់ព្រៃវែង លោក ហាក់ គួយ ចៅសង្កាត់ពងទឹក លោក អ៊ុន សុខរុំ ចៅសង្កាត់គងនយ លោក ជុំ ឈាង ចៅសង្កាត់ព្រែកកំពឹស លោក កៅ សុខរស់ ចៅសង្កាត់ទៀន លោក ឯម ឆែម ចៅសង្កាត់ប្រទះឡាង លោក ខាត់ សុខខៃ ចៅសង្កាត់ព្រៃស លោក កឹប ហ៊ន ចៅសង្កាត់រលួស និងលោកស្រី ទិត សំអុន ចៅសង្កាត់សាក់សំពៅ។

យោងតាមខ្លឹមសាររបស់ញ្ញត្តិថ្កោលទោស ចៅសង្កាត់ទាំង១៣រូប របស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា «សារនយោបាយរបស់ គណបក្សសង្រ្គោះជាតិ ដែលចោទប្រកាន់ថា «មេឃុំធ្វើការបម្រើបក្ស» គឺជាចរិតដ៏អាក្រក់ដែលមានចេតនាចង់បំផ្លាញ ចំពោះវីរភាពរបស់មេឃុំ ចៅសង្កាត់ ដែលកំពុងបម្រើប្រជាពលរដ្ឋ និងជាការប្រមាថ ឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនមេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ តាមរយៈគណបក្សនយោបាយ និងចង់លុបបំបាត់ប្រព័ន្ធបោះឆ្នោតសមាមាត្រ នៅកម្ពុជា។

ខាងក្រោមនេះជាញ្ញត្តិថ្កោលទោសរបស់ចៅសង្កាត់ទាំង១៣រូប របស់ខណ្ឌដង្កោ៖