(ភ្នំពេញ)៖ ចៅសង្កាត់៤រូបនៅរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំៗ០១៧នេះ បានចេញលិខិតមួយដោយ ថ្កោលទោសគណបក្សសង្រ្គោះជាតិ​ ដែលបានចេញ គោលនយោបាយចោទប្រកាន់មេឃុំ/ចៅសង្កាត់ទាំងអស់ថា បម្រើបក្ស។

ចៅសង្កាត់ទាំង៤រូប មកពីសង្កាត់ប្ញស្សីកែវ, សង្កាត់ពន្សាំង, សង្កាត់ព្រែកតាសេក និងចៅសង្កាត់ សយ កុសល របស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា សារនយោបាយរបស់ គណបក្សសង្រ្គោះជាតិ ដែលចោទប្រកាន់ថា «មេឃុំធ្វើការបម្រើបក្ស» គឺជាចរិតដ៏អាក្រក់ដែលមានចេតនាចង់បំផ្លាញ ចំពោះវីរភាពរបស់មេឃុំ ចៅសង្កាត់ ដែលកំពុងបម្រើប្រជាពលរដ្ឋ និងជាការប្រមាថ ឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនមេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ តាមរយៈគណបក្សនយោបាយ និងចង់លុបបំបាត់ប្រព័ន្ធបោះឆ្នោតសមាមាត្រ នៅកម្ពុជា។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ចៅសង្កាត់៖