(ភ្នំពេញ)៖ ចៅសង្កាត់ពីររូបនៅរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំៗ០១៧នេះ បានចេញលិខិតមួយដោយ ថ្កោលទោសគណបក្ស សង្រ្គោះជាតិ ដែលបានចេញ គោលនយោបាយចោទប្រកាន់មេឃុំ/ចៅសង្កាត់ទាំងអស់ថា បម្រើបក្ស។
លោក សួង ម៉ុក ចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជាបានចាត់ទុកថា សារនយោបាយរបស់បក្សសង្រ្គោះជាតិ ដែលចោទប្រកាន់ថា ជាមេឃុំ បម្រើបក្ស គឺជាចរិតដ៏អាក្រក់ដែលមានចេតនាចង់បំផ្លាញ ចំពោះវីរភាពរបស់មេឃុំ ចៅសង្កាត់ ដែលកំពុងបម្រើប្រជាពលរដ្ឋ និងជាការប្រមាថ ឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនមេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ តាមរយៈគណបក្សនយោបាយ និងចង់លុបបំបាត់ប្រព័ន្ធ បោះឆ្នោតសមាមាត្រ នៅកម្ពុជា។
ចំណែកលោក យិន អ៊ីម ចៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក៏បានចេញលិខិតមួយផងដែរ ដោយបានថ្កោលទោស គណបក្សសង្រ្គោះជាតិ ដែលបានចេញគោលនយោបាយចោទប្រកាន់មេឃុំ/ចៅសង្កាត់ទាំងអស់ថា «ធ្វើការបម្រើបក្ស»។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ចៅសង្កាត់៖