(ស្ទឹងត្រែង)៖ កម្លាំងប្រចាំការប៉ុស្តិ៍ត្រពាំងគ្រៀល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងការិយាល័យ BLO បានបង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនមួយទៀត ដោយឃាត់ខ្លួនមេជួញដូរម្នាក់ និងដកហូតម៉ាទឹកកកចំនួន ៣៨១១.៤៨ក្រាម។

ថ្នាំញៀនដ៏សន្ធាប់ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ច ចេញប្រតិបត្តិការបង្ក្រាបនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ តែដោយរង់​ចាំឆ្មក់ចាប់មេក្លោង និងស្រាវជ្រាវតាមបក្ខពួកដទែទៀតផងនោះ ទើបសមត្ថកិច្ចខ្ទប់ព័ត៌មាននេះសិន។ រហូតដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ ទើបសមត្ថកិច្ចដឹងថា មេក្លោង និងបក្ខពួកដទៃទៀត បានរត់គេចខ្លួនចូលទៅទឹកដីឡាវបាត់ទៅហើយ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ញឹម សុក្រ អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្រែដូនតូច ឃុំពញាតន់ សង្កាត់ព្រែកព្នៅ រថយន្តដែលជនសង្ស័យប្រើជាមធ្យោបាយធ្វើដំណើរនោះ ម៉ាកកូរ៉ូឡា​១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2A-7745៕