(ភ្នំពេញ)៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ បានចូលប្រកាសតែងតាំង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា និងតែងតាំងក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា សម្រាប់អាណត្តិទី៥។

ការប្រកាសតែងតាំងនេះ ធ្វើឡើងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្យ ដែលបានត្រាស់បង្គាប់តែងតាំង លោក សន វី ជាអគ្គនាយកនៃទូរគមនាគមន៍កម្ពុជា សម្រាប់អាណត្តិទី៥៕