Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម និងថ្នាក់ដឹកនាំក្រសួង ចុះសួរសុខទុក្ខ សម្តេចព្រះសង្ឃនាយករងទី២ អំ លឹមហេង ដែលកំពុងមានអាពាធ

07-03-2017 18:31

(ភ្នំពេញ)៖ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រួមជាមួយលោកស្រី ព្រមទាំង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានអញ្ជើញទៅសួរសុខទុក្ខ សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ នៃកម្ពុជា និងជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាដែលសម្តេច កំពុងមានអាពាធ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក រាជធានីភ្នំពេញ។

ដំណើរចុះសួរសុខទុក្ខរបស់ព្រះរាជសុខភាពសម្តេចព្រះពោធិវ័ង្ស នេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ ក្រោយពីទទួលបាន ដំណឹងថា ព្រះអង្គមានព្រះសុខភាពមិនប្រក្រតី៕