(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញឲ្យស្រីចូលរួម ក្នុងសកម្មភាពការងារកិច្ចការផ្សេងៗឲ្យបានច្រើន។

ថ្លៃងក្នុងខួបលើកទី១០៦ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»  នៅរសៀលថ្ងៃទី០៧ ខែមីនា នៅទីស្តីការក្រសួង។

លោកស្រី ក៏បានឲ្យដឹងថា នៅថ្ងៃស្អែក ទី០៨ មីនា សម្តេតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយស្ត្រី ដែលជាមេឃុំ និងសង្កាត់ មកពីទូទាំងប្រទេស ចំនួន១១២នាក់ ក្នុងចំណោមឃុំសង្កាត់១៦៤៦។

លោកស្រីបន្ថែមថា ចំនួនស្រីជាមេឃុំ នោះមកពីគណបក្សប្រជាជនកម្ពុជា ដែលមានចំនួនគួរឲ្យកត់សម្គាល់ ក្រោយមាករដឹកនាំ​ប្រមុខរាជរដ្ឋាភិបាល បច្ចុប្បន្ននេះ។ ជាមួយគ្នានោះដែរលោកស្រី​ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ស្រីដែលបានចូលរួមមិនគួរ ទៅក្រៅប្រទេសនៅពេលបោះឆ្នោត ជ្រើសរើសឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ខាងមុខដោយ ត្រូវធ្វើសកម្មភាពតាមមូលដ្ឋាន ធ្វើការផ្សព្វផ្សាយ ដល់ម្ចាស់ឆ្នោតបានឃើញ និងបានស្គាល់បេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់មានឈ្មោះនេះ ឯងជាតំណាងគាត់ពិត​ប្រាកដ ដើម្បីឲ្យគេទួទលយក នឹងបន្តគាំទ្រនិងទុកចិត្ត។

លោកស្រីបន្តថា ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ ដែលបន្ទាប់ពីបានរំដោះចេញពី របបប្រល័យពូជសាសន៍ ប៉ុល ពត មកថ្នាក់ដឹកនាំកំពូល របស់គណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ឲ្យមានការប្រារព្ធ ពិធីរំលឹកខួប នៃការទទួលស្គាល់សិទ្ធិស្ត្រីនេះឡើង នៅតាមស្ថាប័នគ្រប់លំ ដាប់ថ្នាក់នៅទូទាំងប្រទេស រួមជាមួយនឹងការយកចិត្តទុកដាក់ ផ្តល់តម្លៃយ៉ាងខ្ពស់ ពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានបង្កលក្ខណៈឲ្យមានការតែងតាំង ដំឡើងឋានៈតួនាទីស្ត្រី ជាបន្តបន្ទាប់ និងបង្កើនអាយុចូលនិវត្ត របស់មន្ត្រីរាជការ និយោជិតនារី ដែលជាវិធានការបន្ទាន់ ដើម្បីលើកកម្ពស់ការចូលរួម របស់ស្ត្រីនៅក្នុងសង្គមកម្ពុជា។

លោកស្រីបានបញ្ជាក់ថា ក្នុងនាមយើងជាស្ដ្រី ក្នុងជួរថ្នាក់ដឹកនាំ និងក្នុងនាមយើងជាម្តាយ ត្រូវមានការណែនាំដល់កូនចៅ ពីផលប៉ះពាល់របស់គ្រឿង ញៀន ក្នុងនោះ ការមិនគោរពច្បាប់ផងដែរ ដើម្បីកូនចៅរបស់យើង បានគេចផុតពីការប្រើប្រាស់គ្រឿងញៀន ហើយឈប់ចាញ់បោកពួកក្រុម ជួញដូរគ្រឿងញៀន កសាងខ្លួនឲ្យបានទាន់ពេលវេលា ដើម្បីអនាគតក្រុមគ្រួសារយើង  ។

លោកស្រីក៏បានលើកឡើយថា ចំពោះការសន្យារបស់បក្សប្រឆាំងថា ជាសន្យាខ្យល់ ដោយអះអាងនឹង ផ្តល់ថវិកា៥០ម៉ឺនដុល្លារដល់ ប៉ុន្តែចំណែកគណបក្សប្រជាជនកម្ពុជា បានខិតខំខ្លំាងបានតែផ្តល់ និងឧបមត្ភដល់ឃុំ សង្កាត់ចំនួន១៦៤៦ឃុំ សង្កាត់បានត្រឹមតែផ្តល់ប្រាក់ បានតែចំនួន៥លានរៀលប៉ុណ្ណោះ។

លោកស្រីថាសម្រាប់យុទ្ធនាការ បោះឆ្នោតឃុំសង្កាត់ ក៏បានឲ្យដឹងថាគណបក្សនឹងចំណាយ ថវិកាជាង២លានដុល្លារ ដែលប្រាក់ទំាងនោះបានមកពីសមាជិកគណបក្ស  ដើម្បីជួយដល់ក្រុមប្រឹក្សាឃុំ សង្កាត់ធ្វើសកម្មភាពរយៈ​ពេល៨០ថ្ងៃខាងមុខ​នេះ។ អីចឹងទេគេសន្យាដល់៥០ម៉ឺនដុល្លារ  មិនដឹងគេបានពីប្រភពណាទេ។ រាជរដ្ឋាភិបាលយើងបានខិតខំ លើកទឹកចិត្តខ្លំាង​ណាស់ ខាងពន្ធដារដើម្បីប្រមូលពន្ធដារ មកផ្តល់ប្រាក់ខែដល់មន្ត្រីរាជការ កសាងហេដ្ឋារចនាសម្ព័ន្ធ និងរក្សាសណ្តាបធ្នាប់រៀបរាប់រយការងារបោះឆ្នោត។ យើងធ្វើបែបនេះ ហើយមិនហានអះអាង យ៉ាងណានោះទេ ។ដូច្នេះនេះជាសន្យាខ្យល់  តែយើងត្រូវតែពន្យល់ដល់ប្រជាពលរដ្ឋកុំឲ្យ បានយល់ច្បាស់កុំឲ្យចាញ់បោកគេ៕