(ភ្នំពេញ)៖ សម្រស់គឺជាកត្តាសំខាន់បំផុតសម្រាប់នារីគ្រប់រូប ដោយរូមទាំងបញ្ហាសក់ផងដែរ សក់សំពោងគឺជាសញ្ញាដែលបង្ហាញថាសក់ស្ងួត និង ធ្វើការវិវឌ្ឍន៍ទៅរកភាពខូច នេះដោយសារ តែការថែរក្សាសក់របស់ពួកគេទទួលបានតែ ៥០% ប៉ុណ្ណោះ។

អ្នកឯកទេសបានឲ្យដឹងថា ការប្រើប្រាស់សាប៊ូកក់សក់តែមួយមុខ គឺមិនទាន់គ្រប់គ្រាន់សម្រាប់ការថែទាំសក់នោះឡើយ ដូច្នេះពួកគាត់ ចាំបាច់ត្រូវប្រើក្រែមបន្ទន់សក់រាល់ពេលកក់សក់ ដើម្បីទទួលបានសក់ទន់រលោង និងស្រស់ស្អាត និងការពារសក់មិនឲ្យសំពោង។

អ្នកនាង មិត្ត វុឌ្ឍធារី ប្រធានផ្នែកផលិតផលថែរក្សាសក់ បានថ្លែងថា «ក្រែមបន្ទន់សក់ ដូហ្វជាក្រែមបន្ទន់ សក់ដំបូងគេបង្អស់ដែលមានសារធាតុ Microsheets ១០០% ដែលផលិតផលថែរក្សាសក់ដទៃទៀតមិនមាន ព្រោះសារធាតុ Microsheets មានរាងស្តើង និងបួនជ្រុងទ្រវែងដែលអាចជ្រាបគ្រប់ប្រវែង នៃសសៃសក់ទាំងមូល ជួយឲ្យសក់ទន់ រលោងភ្លាមៗបន្ទាប់ពីកក់សក់រួច។ ជាពិសេសនៅពេលសក់សើមសារធាតុ Microsheets នឹងនៅទុំជាប់ ជាមួយសរសៃសក់ ផ្តល់ការថែរក្សា ចិញ្ចឹម និងការពារសរសៃសក់ ពេលសរសៃសក់កំពុងចុះខ្សោយ»។

ក្រែមបន្ទន់សក់ ដូហ្វ គឺជាម៉ាកផលិតផលជួយការពារមិនឲ្យសក់សំពោងបាន១០០% ក្នុងនោះ ក្រុមការងារផលិតផលថែរក្សាសក់ ដូហ្វ ក៏មានការផ្តល់ការពិនិត្យសក់ដោយឥតគិតថ្លៃ រួមទាំងកម្មវិធីពិសេសជាច្រើនទៀត។

កញ្ញា ប៉ែន សុវណ្ណមុនី ដែលបានចូលរួមក្នុងការធ្វើសាកល្បងជាមួយផលិតផល ដូហ្វ បានថ្លែងថា «ខ្ញុំតែងតែគិតថាសក់ខ្ញុំរលោង និងមិនសំពោង តែនៅពេលខ្ញុំធ្វើការសាកល្បងជាមួយពន្លឺខាងក្រោយទើបដឹងថាសក់ខ្ញុំសំពោង  ហើយអ្នកជំនាញបានណែនាំ ឲ្យខ្ញុំចូលរួមកក់សក់សាកល្បងជាមួយក្រែមបន្ទន់សក់ដូហ្វ បន្ទាប់មកខ្ញុំមានអារម្មណ៍សក់ខ្ញុំទន់រលោង ពេលខ្ញុំទៅធ្វើការសាកល្បងជាមួយពន្លឺម្តងទៀត ខ្ញុំលែងឃើញសក់សំពោងទៀតហើយ »។

យោងតាមក្រុមហ៊ុនយូនីលីវើ ផលិតផលថែរក្សាសក់ ដូហ្វ គឺជាម៉ាកផលិតផលឈានមុខគេ និងឯកទេសលុបបំបាត់បញ្ហាសក់ខូច និងជួយឲ្យសក់ទន់រលោងស្រស់ស្អាត៕