(ភ្នំពេញ)៖ លោក ភុំ រ៉ា អនុប្រធាននាយកដ្ឋាននីតិកម្ម ទទួលបន្ទុករួមនាយកដ្ឋាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បា​ន​ថ្លែងថា បច្ចុប្បន្ននេះ ទីផ្សារកម្ពុជាមានថ្នាំកសិកម្មចំនួន៧៥០ប្រភេទ ដែលមានការនាំចូលពីប្រទេស ថៃ ចិន វៀតណាម ជប៉ុន អាមេរិក ឥណ្ឌា និងសហគមន៍អឺរ៉ុប។

ប៉ុន្តែមានត្រឹមតែ១៣៥ ក្រុមហ៊ុនទេ ដែលមានការផ្គត់ផ្គង់បានចុះបញ្ចី និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការ ក្រៅពីនោះ គឺផលិត​ផល​ខុសច្បាប់ជាង៨៥% ដែលត្រូវបានអាជ្ញាធរព្រមានថា មានជាតិពុលខ្លាំងណាស់។ គួរឲ្យកត់សម្គាល់​បន្ថែមទៀតនោះ ភាគច្រើនថ្នាំកសិកម្ម និងជីកសិកម្ម ដែលកំពុងធ្វើចរាចរនៅកម្ពុជា មានស្លាកសញ្ញា​ជាភាសាបរទេស ដែលធ្វើឲ្យមានការលំបាក សម្រាប់ប្រជាកសិករ ក្នុងការយល់ដឹង និងប្រើប្រាស់ផលិតផលឲ្យបានត្រឹមត្រូវ។

ការលើកឡើងរបស់មន្រ្តីក្រសួងកសិកម្មខាងលើនេះ បានធ្វើឡើងនៅក្នុងពិធីក្រុមហ៊ុន ហាយ បើកសម្ពោធសាខាថ្មីរបស់ខ្លួន ហើយនៅពេលនេះក្រុមហ៊ុនមានអតិថិជនជាង១០០ដេប៉ូ នៅគ្រប់ខេត្ត-ក្រុងនៅកម្ពុជា។

តាមរយៈការកែតម្រូវគុណភាព កាន់តែប្រសើរឡើង និងការវិនិយោគបន្ថែមទៀត នៅក្នុងការអភិវឌ្ឍន៍ និងបម្រើសេវាកម្ម​សមស្រប គ្រប់ផលិតផលក្រុមហ៊ុនហាយ កំពុងតែមានអត្ថិភាព នៅលើទីផ្សារសម្ភារកសិកម្ម នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ២០១៥ ក្រុមហ៊ុនហាយ បានចាប់ផ្តើមផ្តោតអារម្មណ៍ការវិនិយោគ បើកការអភិវឌ្ឍន៏ថ្មីសម្រាប់ ផលិតផលសម្ភារក​សិ​កម្ម ដូចជា៖ ថ្នាំកសិកម្ម ជីកសិកម្ម និងពូជដំណាំដែលមានគុណភាពខ្ពស់ នៅលើទីផ្សារបរទេស។

សាខាក្រុមហ៊ុន ហាយ គឺជាក្រុមហ៊ុនដំបូងគេ ដែលទទួលបានលិខិតអនុញ្ញាត្តផ្សព្វផ្សាយផលិតផល ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើការជំរុញវិស័យកសិកម្ម និងផ្សព្វផ្សាយបច្ចេកទេសប្រើប្រាស់ផលិតផលឲ្យត្រឹមត្រូវ តាមស្តង់ដារ ដូចជា បានចូលរួមចំណែកក្នុងកាត់បន្ថយភាពក្រីក្រ មួយផ្នែកតូច ក្នុងវិស័យឯកជននៅកម្ពុជា។ បច្ចុប្បន្ននេះ​សាខាក្រុមហ៊ុន ហាយ មាន បណ្តាញចែកចាយនៅលើទីផ្សារកម្ពុជា មានជាង១០០ដេប៉ូ។

ចំណូលរបស់សាខាក្រុមហ៊ុន ហាយ នៅក្នុងឆ្នាំ២០១៦ ស្មើនឹង២លានដុល្លារអាមេរិក និងមានគោលបំណង​ដើម្បីសម្រេច​បាននូវចំណូល ឆ្នាំ២០១៧ យ៉ាងតិច២,៥លានដុល្លារអាមេរិក។ កាលពីពេលថ្មីៗនេះ នៅទីក្រុងវូងតាវ ប្រទេសវៀតណាម សាខាក្រុមហ៊ុន ហាយ បានរៀបចំ កម្មវិធីចាប់ឆ្នោតផ្សង សំណាងជូនដល់អតិថិជនចំនួនជាង៤០ដេប៉ូ ដែលអញ្ជើញ​មកពីប្រទេសកម្ពុជា និងមានការចូលរួមពីគណៈអគ្គនាយកក្រុមហ៊ុន ហាយ ជាមួយនឺងភ្ញៀវកិត្តិយស អញ្ជើញមកពីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងស្ថានតំណាងពាណិជ្ជកម្ម អមស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសវៀតណាម។

នៅក្នុងកម្មវិធីនេះដែរ លោក ភុំ រ៉ា ថ្លែងថា៖ សាខាក្រុមហ៊ុន ហាយ គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនវៀតណាម ដែលមានជំហានដ៏វិជ្ជមាន នៅលើទីផ្សារកម្ពុជា។ មិនត្រឹមតែវិនិយោគក្នុង សកម្មភាពបច្ចេកវិទ្យាគុណភាព ផលិតផល​សុវត្ថិភាព ដល់បរិស្ថានរបស់ក្រុមហ៊ុន ហាយ ថែមទាំងជួយកែតម្រូវសេវាកម្មជាច្រើនដើម្បីសម្រួលដល់ ការងារផលិតផល​កសិកម្ម ក្នុងពេលដែលវិស័យកសិកម្ម ឆ្ពោះទៅរកភាពឆ្លាតវៃ និងទំនើបកម្ម។ នៅចុងបញ្ចប់កម្មវិធីនេះ សាខាក្រុមហ៊ុន ហាយ បានរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាង និងជូនរង្វាន់ដល់ដេប៉ូ ដែលបានសម្រេចផែនការការលក់នៅក្នុងឆ្នាំ២០១៦ ដែលមានតម្លៃសរុបរហូតដល់ ១.៦០០.០០០ ដុល្លាអាមេរិក៕