(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ បានប្រារព្ធពិធីទិវាអន្តរជាតិនារី ៨មីនា ខួបទី១០៦ ក្រោមប្រធានបទ « ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព » ក្រោមអធិបតីភាព លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ និងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ។
ក្នុងឱកាសនោះដែរ លោកយូ ប៊ុនឡេង និងលោក អ៊ុក សាវុធ ក៏បានថ្លែងមិតិសំណេះសំណាល ជាមួយសមាជិកអង្គពិធី ជាពិសេសមន្ត្រីរាជការដែលជានារី ដែលបម្រើការងារ ក្នុងសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ។
ក្នុងនោះផងដែរ លោកយូ ប៊ុនឡេង បានផ្តល់វត្ថុអនុស្សាវរីយ៍ជាសម្ភារៈ និងថវិកាដល់មន្ត្រីរាជការ ដែលជានារីចំនួន៦៤នាក់ ក្នុងម្នាក់ៗ ទទួលបានផាមួងជប៉ុនចំនួន០១ និងថវិកាចំនួន១០ម៉ឺនរៀល ៕