(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានចូលរួមពិធីបិទអង្គប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ពិធីនេះបានរៀបចំឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ និងមន្រ្តីកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផងដែរ៕