Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា នាំយកគ្រឿង​បរិភោគចែក​ជូន ប្រជាពលរដ្ឋ​ជិត២ពាន់គ្រួសារ នៅស្រុក​កងមាស ខេត្តកំពង់ចាម

07-03-2017 16:18

(កំពង់ចាម)៖ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧នេះ បាននាំគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាចែកជូន ប្រជាពលរដ្ឋចំនួន១៨០០គ្រួសារ រស់នៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

ពិធីនេះបានធ្វើឡើងនៅក្នុងបរិវេណវត្តពាមជីកង ក្នុងស្រុកកងមាស ក្រោមវត្តមានលោកស្រី មិន ចណ្ឌីណែត លោក សេង សុមុនី អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ព្រមទាំងមានការចូលរួមពីលោក មឿង ផា អភិបាលស្រុកកងមាស តំណាងអភិបាលខេត្តកំពង់ចាម និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ។

សម្រាប់អំណោយទាំងនេះ ប្រជាពលរដ្ឋក្នុង១គ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេះ ដែលជាអំណោយ​របស់អង្គការ តាមរយៈលោកបណ្ឌិត មិន ឃិន អតីរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា៕