សាលាខណ្ឌដូនពេញ ប្រារព្ធពិធីអបអរសាទរខួបលើកទី១០៦ ទិវាអន្តរជាតិនារី៨ មីនា ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»
07-03-2017 12:27
(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដូនពេញ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១០៦ ទិវាអន្តរជាតិនារី ៨ មីនា ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ក្រោមអធិបតីភាពលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោកស្រី លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោកស្រី ព្រមទាំងមានការចូលរួមអបអរសាទរពីលោកអភិបាលរង លោកនាយក នាយករង លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជានារីក្រោមឱវាទ នៅរដ្ឋបាលខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌ សង្កាត់ ផ្សារ ទាំងអស់សរុបចំនួន១១៣រូប។
នៅក្នុងពិធីនោះលោកអភិបាលក៏បានផ្តាំផ្ញើ អបអរសាទរ និងកោតសរសើរទៅដល់ស្នាដៃ និងសមិទ្ធិផលការងារជាច្រើនដែលស្ត្រីសម្រេចបាន ជាចុងក្រោយលោកអភិបាលក៏បានផ្តល់ថវិកាទៅដល់នារីទាំងអស់ ដោយម្នាក់ៗទទួលបាន៥០,០០០៛ និងសារុងចំនួន០១មួយផងដែរ៕