(ភ្នំពេញ)៖ គណៈកម្មាធិការកណ្តាល មន្ត្រី អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជា ទូទាំងប្រទេស បានចេញសារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរខួបទី១០៦ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»។
សារលិខិតរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសរសេរថា «តាងនាមគណៈកម្មាធិការកណ្តាល មន្ត្រី អ្នកស្ម័គ្រចិត្ត យុវជននៃកាកបាទក្រហមកម្ពុជា ទូទាំងព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា មេត្តាប្រោសប្រទានពរជ័យ មហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងការមាំមួន ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំយើងខ្ញុំទាំំងអស់គ្នា ក្នុងសកម្មភាពមនុស្សធម៌ និងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋងាយរងគ្រោះ»៕
សូមអានសារលិខិតរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ផ្ញើជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖