Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ក្នុងឱកាសអបអរខួបទី១០៦ ទិវានារីអន្តរជាតិ ៨មីនា!

07-03-2017 12:10

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា បានចេញសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរខួបទី១០៦ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»។

សារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសរសេរថា «ខ្ញុំម្ចាស់ ព្រមទាំងសហការី អ្នកស្ម័គ្រចិត្ត យុវជន នៃកាកបាទក្រហមកម្ពុជា ទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាត សូមសម្តែងថ្វាយនូវ ព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ គង់ប្រថាប់នៅជាម្លប់ ត្រជាក់ដល់កូន ចៅ ចៅទួត គ្រប់ៗរូបជ្រកកោន ប្រកបដោយសុខដុមរមនា ជារៀងដរាបទៅ»៕

សូមអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយព្រះពរសម្តេចម៉ែ៖