(ភ្នំពេញ)៖ កាន់តែកក្រើកជាមួយ Ganzberg នៅខួបលើកទី១០៦ ទិវានារីអន្តរជាតិ០៨ មីនា ខាងមុខនេះក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំមួយ នៅទីលានមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ព្រមទាំងជួបតារាចម្រៀងស្រីល្បីៗ ដូចជាឱក សុគន្ធកញ្ញា, ពេជ្រ សោភា, សុគន្ធ នីសា, ទេព បូព្រឹក, សុខ សីឡាលីន, រេសូ សានា, ឈឹន រតនា និងតារាកិត្តិយសជាច្រើនរូបទៀត។

តំណាងអ្នកគ្រប់គ្រង់កម្មវិធី នៃក្រុមហ៊ុនស្រាបៀរ Ganzberg លោក សៀក ឡេង មានឲ្យដឹងថា ការ ប្រគំតន្ត្រីនេះ គឺជាការចូលរួមថ្ងៃនៃទិវាសិទ្ធនារីអន្តរជាតិ ៨ មីនា ជាមួយនិងពាក្យស្លោកមួយថា «ស្រ្ដី ដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ព្រមទាំងចែករំលែកក្ដីស្រលាញ់របស់ស្រាបៀរហ្គែនស៍បឺគ (Ganzberg Beer) ដល់សុភាពបុរស សុភាពនារី និងពលរដ្ឋខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះ ស្រាបៀរហ្គេនស៍បឺគ នឹងនាំជូនលោកអ្នកនាងទទួលទានស្រាបៀរ ដែលមានរសជាតិពិសេសលើសពីស្រាបៀរដែលលោកអ្នកធ្លាប់ស្គាល់។ ការប្រគំតន្ដ្រីទិវាសិទ្ធនារីអន្តរជាតិ ៨ មីនា ស្រាបៀរហ្គេនស៍បឺគនេះ នឹងមានការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ហង្សមាស និងគេហទំព័រល្បីៗជាច្រើនទៀតនៅព្រះរាជាណាចក្រកម្ពុជា ក្រោមឧបត្ថមធំដោយស្រាបៀរហ្គេនស៍បឺគ (Ganzberg Beer) ។

លោក សៀក ឡេង បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យនេះ គឺនាំមកជូនអតិថិជននូវការចែករំលែកក្ដីស្រលាញ់ ដល់អ្នកគ្រប់គ្នា ជាពិសេសរីករាយក្រេបរសជាតិស្រាបៀរ Ganzberg ថ្មីៗ ស្រស់ៗជាមួយអ្នកជាទីស្រលាញ់លើសពីរសជាតិធម្មតា ថែមទាំងមានឱកាសលេងល្បែងកម្សាន្តប្លែកៗឈ្នះរង្វាន់ម៉ូតូធំ Yamaha FZ និងរង្វាន់អនុស្សាវរីយ៍ជាច្រើនទៀត ពីក្រុមហ៊ុនស្រាបៀរ Ganzberg។

ស្រាបៀរ Ganzberg ជាស្រាបៀររសជាតិថ្មីផលិតដោយជនជាតិអាល្លឺម៉ង់ បានស្រាវជ្រាវពីចំណង់ចំណូលចិត្តរសជាតិស្រាបៀរ របស់ពលរដ្ឋខ្មែរ ដើម្បីដំណើរការផលិតឡើងតម្រូវនឹងចំណូលចិត្តរសជាតិ លើសពីស្រាបៀរ ដែលលោកអ្នកធ្លាប់បានទទួលទានពីមុនមក៕