(ភ្នំពេញ)៖ ដើម្បីអបអរសាទរទិវាសិទ្ធនារី អន្ដរជាតិ ៨មីនា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនផលិតផល «Obsidian» បានចុះចែកផលិតផលថែរក្សាសក់ និងស្បែក ដល់និស្សិតសាកល វិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) ជាង១ពាន់នាក់ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងនោះក៏មានការចូលរួមថតរូប ជាមួយ តារាសម្ដែង និងជាពិធីការិនី ដ៏ល្បី គឺកញ្ញា ពេជ្រ សូលីដា ហៅ ជីជី ដើម្បីបង្ហោះចូលទៅក្នុង​ Facebook Page របស់ផលិតផល ខាងលើនេះផងដែរ។

កញ្ញា ជីជី តារាសម្ដែងល្បីប្រចាំកម្ពុជា បានថ្លែងឲ្យដឹងថា «កម្មវិធីថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង ចែកជូនកាដូ Obsidian ដល់និស្សិត​ទាំងអស់ ដែលបានថតរូបជាមួយនាងខ្ញុំ ហើយ Post ចូលក្នុងបណ្ដាញសង្គម Facebook។ កន្លងមកយើង​តែងតែប្រារព្ធ កម្មវិធីនេះឡើងតាមសាកលវិទ្យា​ល័យនានា ហើយនេះ គឺជាសាកលវិទ្យាល័យទី២ហើយ ដែលយើងបានប្រារព្ធកម្មវិធី​ចែកកា​ដូរ ដល់និស្សិត​ដោយឥតគិតថ្លៃ យើងគ្រោងនឹងបន្ដធ្វើការចែកជូន នៅតាមបណ្ដា​សាកវិទ្យាល័យនានា ថែមទៀត!»

ស្រីស្រស់ ជីជី បន្ថែមថា «ការចែកជូនផលិតផល Obsidian ទៅដល់និស្សិត តាមសាកលវិទ្យាល័យនេះ ធ្វើឡើងដើម្បីឲ្យនិស្សិតទាំងអស់ ស្គាល់​ពី​ផលិតផល Obsidian ក៏ដូចជាណែនាំដល់និស្សិតផ្សេងទៀត ឲ្យជួយជាវ​ផលិតផលនេះ។ មួយវិញទៀតដើម្បីបង្ហាញផលិតផល ឲ្យបា​នទូលំ​ទូលាយ ហើយអ្វីដែលកាន់តែពិសេស ជាងនេះទៅទៀតនោះ គឺដើម្បីអបអរសារទរ ទិវាសិទ្ធនារីអន្ដរជាតិ ៨មីនា ផងដែរ»

ជាចុងក្រោយ កញ្ញាបានឲ្យ​ដឹងបន្ដទៀតថា ‌‌‌‌«ក្នុងឱកាសនេះដែរ ​ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្ត ដែលបានថតរូបជាមួយនិស្សិត ព្រមទាំងថ្លែង​អំណរគុណ និងណែនាំឲ្យ​និស្សិតទាំងអស់ ឲ្យបន្ដគាំទ្រ នៅផលិតផល Obsidian បន្ដទៀត ព្រោះ Obsidian ជាផលិតផលថែរក្សា​សក់ ថែរក្សាស្បែក បានល្អដែលនាំចូលពីប្រទេសកូរ៉េ!»