Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋសភា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាស្តីពី «បទពិសោធន៍ក្នុងការតាមដានត្រួតពិនិត្យ និងការគ្រប់គ្រងការវិនិយោគសាធារណៈ» ពីថ្ងៃទី១២-១៥ ខែមីនា

07-03-2017 11:13

(ភ្នំពេញ)៖ រដ្ឋសភានៃកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលារួមគ្នាលើកទី៧ស្តីពី «បទពិសោធន៍ក្នុងការតាមដានត្រួតពិនិត្យ និងការគ្រប់គ្រងការវិនិយោគសាធារណៈ» រវាងគណៈកម្មការទទួលបន្ទុកសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម។

សិក្ខាសាលានេះ នឹងរៀបចំធ្វើចាប់ពីថ្ងៃទី១២-១៥ ខែមីនា នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ​ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងអាជ្ញាធរសវនកម្មនៃកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភាកម្ពុជា ចេញផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ។

សិក្ខាសាលារួមគ្នាលើកទី៧នេះ មានកិច្ចប្រជុំសំខាន់ៗចំនួន៤រួមមាន៖

១៖ ការលើកកម្ពស់តួនាទី ត្រួតពិនិត្យ របស់សភាលើការគ្រប់គ្រងការវិនិយោគសាធារណៈ

២៖ អភិបាលកិច្ចល្អជាកត្តាគន្លឹះ ក្នុងការគ្រប់គ្រងថវិកាជាតិ និងការវិនិយោគសាធារណៈ

៣៖ អភិបាលកិច្ចល្អ និងការគ្រប់គ្រងថវិកាជាតិ ការចែករំលេកបទពិសោធន៍ និងមេរៀន អំពីតួនាទីរបស់សភាក្នុងវដ្តថវិកា

៤៖ ការពិនិត្យឡើងវិញ ពីលទ្ធផលនៃសិក្ខាសាលារួមគ្នាលើកទី៦ នៅទីក្រុងដាណាង ប្រទេសវៀតណាម និងផែនការសម្មភាពនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។

គួរបញ្ជាក់ថា ពិធីបើកសិក្ខាសាលារួមគ្នាលើកទី៧ នឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងសមាជិកសមាជិកាជាច្រើនរូបទៀត៕

សូមអានលិខិតជូនដំណឹងរបស់រដ្ឋសភា មានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖