(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកៅស៊ូ ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ មានប្រារព្វពិធីទិវាអន្តរជាតិនារី៨មីនា ខួបទី១០៦ ក្រោមប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ក្រោមអធិបតីភាព លោក ប៉ុល សុផា ប្រតិភូអគ្គនាយកដ្ឋានកៅស៊ូ។

ក្នុងឱកាសនោះ លោកស្រី យិន សុវត្ថា ប្រធានគណៈកម្មាធិការការពារ ផលប្រយោជន៍នារីប្រចាំ អគ្គនាយកដ្ឋានកៅស៊ូ បានអានរបាយការណ៍ លទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧។

លោក ប៉ុល សុផា បានមានមតិសំណេះសំណាលជាមួយសមាជិកអង្គពិធី ពិសេសមន្រ្តីរាជការជានារីត្រូវយកចិត្តទុកដាក់អនុវត្តការងារប្រចាំថ្ងៃ ខិតខំរៀនសូត្របង្កើនសមត្ថភាពយល់ដឹង និងជួយអប់រំ ណែនាំដល់កូន បងប្អូនឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងចេះសាមគ្គីគ្នាក្នុងការអនុវត្តការងារឱ្យទទួលបានជោគជ័យតាមអង្គភាពរៀងៗខ្លួន។

លោក ប៉ុល សុផា បានផ្តល់វត្ថុអនុស្សាវរីយ៍ជាសម្ភារៈ និងថវិកាដល់មន្រ្តីរាជការជានារីចំនួន៣៩នាក់ ក្នុងម្នាក់ៗកន្សែងពោះគោចំនួន០១ និងថវិកាចំនួន៥០,០០០រៀលផងដែរ៕