(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញក្នុងពិធីផ្សព្វផ្សាយផែនការសកម្មភាព​ និងការបណ្ដុះបណ្ដាលជនបង្គោល របស់គណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្រសួងមហាផ្ទៃ។

ពិធីផ្សព្វផ្សាយនេះ ក៏មានការចូលរួមពីគ្រូបង្គោលមកពីក្រសួង ស្ថាប័នចំនួន៤៩នាក់ គ្រូបង្គោលមកពីរាជធានី-ខេត្តទាំង២៥ ១០០នាក់ គ្រឹះស្ថានឧត្តមសិក្សា តំណាងវិទ្យុ ទូរទស្សន៍ សមាគមសិល្បករខ្មែរ សមាគមមិត្តសិល្បស័្មគ្រចិត្តជួយសង្គម ស.ស.យ.ក និយ័តករកម្ពុជា ក្រុមហ៊ុនទូរស័ព្ទចល័ត សមាគមរោងចក្រកាត់ដេរកម្ពុជា ចំនួន១៩៦នាក់ សរុបទាំងអស់ ៣៣៥នាក់៕