ព្រឹទ្ធសភា ប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ
07-03-2017 09:56
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភាកម្ពុជា បានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ខួបលើកទី ១០៦ (ឆ្នាំ១៩១១ ដល់ ២០១៧) នៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
ពិធីនេះ មានការចូលរួមដោយ គណៈប្រតិភូនារី ជាង១០០នាក់ ដែលធ្វើឡើងក្រោមប្រធានបទ «ដើម្បីសុខសន្តិភាព និង វឌ្ឍនភាព»។ ក្នុងនោះ ក៏មានការចូលរួមពីសំណាក់ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីផងដែរ៕