Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយ​ឧត្តមសេនីយ៍ ​សៅ ​សុខា ​និង​លោក ​សាយ ​សំ​អាល់ ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ

07-03-2017 09:53

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណៈកម្មការ​ជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ក្នុងអង្គប្រជុំ ក៏មានការអញ្ជើញចូលរួមមាន អនុប្រធាន សមាជិកនៃគណៈកម្មការជាតិ ថ្នាក់ដឹកនាំ តំណាងក្រសួងរ៉ែ​និងថាមពល នាយទាហាន នាយនគរបាលជាតិ និងនាយអាវុធហត្ថជាច្រើនរូបផងដែរ៕