(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រក្រុមហ៊ុនស្រាបៀរកម្ពុជា CBL ស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រុមហ៊ុន CBL គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN ដែលជាក្រុមហ៊ុនស្រាបៀរមានគុណភាពកម្រិតអន្តរជាតិដូចជា Heineken, Tiger, ABC Extra Stout, Anchor, Gold Crown Stout និង Gold Crown៕