(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតមួយ ផ្ញើជូនសកម្មជនបឹងកក ដែលមានលោក ចាន់ ពុទ្ធិស័ក្ក លោកស្រី សុង ស្រីលាភ លោកស្រី ផាន់ ឈុនរ៉េត លោកស្រី បូ ឆវី លោកស្រី បូវ សោភា និង លោកស្រី គង់ ចន្តា ដោយមិនអនុញ្ញាតឲ្យពួកគេ ប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៧ ខែមីនាស្អែកនេះ នៅលើទីតាំងបឹកកក់ ក្បែរវិហារឥស្លាម នោះឡើយ ប៉ុន្តែអនុញ្ញាតឲ្យធ្វើអបអរ នៅលើទីតាំងឯកជនផ្សេងបាន។

ជាងនេះទៅទៀតនោះ រដ្ឋបាលរាជធានីភ្នំពេញ សង្កត់ធ្ងន់ថា «ក្នុងករណីមានការជួបជុំ ឬដង្ហែក្បូននៅតាមដងផ្លូវមួយចំនួន ដែលបណ្តាលឲ្យប៉ះពាល់ដល់ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនោះ លោក-លោកស្រី ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់»

បើតាមការបញ្ជាក់របស់ រដ្ឋបាលរាជធានីភ្នំពេញ សកម្មជនបឹកកក់ទាំងនោះ គ្រោងរៀបចំប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនេះ នៅចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ដែលមានអ្នកចូលប្រមាណ៣០០នាក់៕