ភរិយាលោកឧកញ៉ា ថោង សារ៉ាត់ ចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គីភ័យឆាបឆេះ ចំនួន២គ្រួសារ នៅខេត្តកំពង់ស្ពឺ
06-03-2017 17:14
(កំពង់ស្ពឺ)៖ ភរិយាលោកឧកញ៉ា ថោង សារ៉ាត់ លោកស្រី ទាវ ធីតា បាននាំយកអំណោយ ជាគ្រឿងឧបភោគ-បរិភោគជូន ដល់ក្រុមគ្រួរសារ ដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះ ដល់ផ្ទះចំនួន២គ្រួសារ នៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៧នេះ។
ផ្ទះប្រជាពលរដ្ឋរងគ្រោះទាំង២គ្រួសាររួមមាន៖ គ្រួសារទី១ លោករៀម ហម អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះ សួស ទូក អាយុ៣៨ឆ្នាំ និង១គ្រួសារទៀត លោក តាអ៉ិន សួស អាយុ៨៨ឆ្នាំ និងមានភរិយាឈ្មៅ លោក យាយ សុខ សាយ អាយុ៧៩ឆ្នាំ។ គ្រួសាររហងគ្រោះទាំង២ គ្រួសារទាំង២ខាងលើនេះ សុទ្ធតែមានជីវភាពខ្វះខាត ហើយការស៊ីឈ្នួល ចំការអំពៅឲ្យគេ មានទីលំនៅ ក្នុងភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពុងស្ពឺ។
អំណោយមនុស្សធម៌ របស់លោកស្រី ទាវ ធីតា ដែលយកទៅចែកជូននាពេលនោះ រួមមានអង្ករ៦០គីឡូក្រាម, មី១កេស ,មុង១, កន្ទេល១, ភួយ១, តង់១, ស្ករសរ១គីឡូ, អំបិល១គីឡូ, ឆៃប៉ូវ១គីឡូ ,ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា៥០ ម៉ឺនរៀល។
លោកស្រី ទាវ ធីតា បានថ្លែងថា ដោយមើលឃើញពីភាពលំបាកវេទនា ក្រខ្សត់ របស់លោកយាយ ទើបលោកស្រីសម្រេចចិត្តពាំនាំអំណោយទាំងនេះ ចែកជូនដល់លោកយាយ ដើម្បីដោះស្រាយការលំបាកបានមួយគ្រា។ ទោះបីជាអំណោយទាំងនេះ មានលក្ខណៈតិចតួចស្ដួចស្ដើងក្ដី ប៉ុន្តែក៏អាចជួយរំលែកការលំបាក របស់លោកយាយ បានមួយកម្រិតហើយនេះបានបញ្ជាក់ ឲ្យឃើញពីវប្បធម៌ ជួយគ្នាទៅវិញទៅមក របស់សង្គមខ្មែរផងដែរ។
យ៉ាងណាមិញ ប្រជាពលដែលរងគ្រោះ ដោយអគ្គីភ័យឆាបឆេះផ្ទះពីរគ្រួសារ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ លោកស្រី ដែលបានបង្ហាញពីទឹកចិត្តសប្បុរសធម៌ ជួយដល់ចាស់ជរា គ្មានទីពឹង ដូចជារូបលោកយាយ និងសូមជូនពរឲ្យ លោកស្រី និងក្រុមគ្រួសារជួបប្រទះតែសេចក្ដីសុខ គ្រប់ប្រការ៕