(ព្រះវិហារ)៖ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីអបអរសារទរខួបលើកទី១០៦ ទិវានារីអន្តរជាតិ០៨មីនា ដែលមានការអញ្ជើញចូលរួមជា អធិបតីពីនាយឧត្តមសេនីយ៏ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះវិហារ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងមន្រ្តីមន្ទីរស្ថាបន័ផ្សេងៗជាច្រើនរូបទៀត។
លោក មាស សុភា បានថ្លែងឲ្យដឹងថា ទិវានារីអន្តរជាតិ ដែលយើងបានប្រារព្វធ្វើនៅពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលមួយឆ្នាំយើងប្រារព្ធពិធីនេះម្តង ហើយក៏មិនមែនមានន័យថា ស្ត្រីមានសិទ្ធតែមួយថ្ងៃនេះដែរ គឺស្ត្រីមានសិទ្ធិ៣៦៥ថ្ងៃជារៀងរាល់ឆ្នាំបាននយ៍ថាមានសិទ្ធិស្មើគ្នាដូចបុរសយើងដែរ។
លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះ យើងក្រឡេកមើលនៅតាមកន្លែងធ្វើការរដ្ឋ ក៏ដូចជាក្រមហ៊ុនឯកជននានា ជាទូទៅមួយភាគធំស្ត្រីយើងត្រូវបានកាន់តំណែងធំៗ ជាងបុរសយើងទៅទៀតដែលកត្តានេះ បញ្ជាក់ថាស្ត្រីយើងមានសិទ្ធិធ្វើកិច្ចនានាក្នុងសង្គមបានទាំងអស់។
លោកបានបន្តថា ដែលថ្ងៃនេះ ពិធីរបស់យើងបានផ្តោត ទៅលើប្រធានបទស្ត្រី ដើម្បីសុខសន្តិភាពន៏និងវឌ្ឍនភាព ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមលើកកំពស់សិទ្ធិនារីទាំងអស់គ្នា ស្របតាមទិសដៅស្ត្រីជាមាតា នៃពិភពលោក៕