(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសមួយ ដោយបញ្ជាក់ថា ការចុះបញ្ជីឈ្មោះបេក្ខជន ឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ បានបញ្ចប់ហើយ ដោយមានគណបក្សនយោបាយចំនួន១២ បានចូលរួមប្រកួតប្រជែង។
ការចុះបញ្ជីឈ្មោះបេក្ខជននេះ ត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣-៤-៥ ខែមីនា ឆ្នាំ២០១៧ ហើយគណបក្សដែលសុំចុះបញ្ជីបេក្ខជនមានចំនួន ១២គណបក្ស រួមមាន៖
១៖ គណបក្សប្រជាជនកម្ពុជា សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន១,៦៤៦
២៖ គណបក្សសង្គ្រោះជាតិ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន១,៦៤៦
៣៖ គណបក្សហ៊្វុស៊ិនប៉ិច សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន៨០៤
៤៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន៧៨៧
៥៖ គណបក្សខ្មែររួបរួមជាតិ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន៦២២
៦៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន២២៣
៧៖ គណបក្សសញ្ជាតិកម្ពុជា សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន៥៣
៨៖ គណបក្សអំណាចខ្មែរ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន២៨
៩៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន២៧
១០៖ គណបក្សយុវជនកម្ពុជា សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន១៩
១១៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន១៨
១២៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ ចំនួន១៦៕