(បន្ទាយមានជ័យ)៖ នគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនបុគ្គលិកភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេតម្នាក់ និងដកហូតសម្ភារៈមួយចំនួនទៀត មានទីតាំងនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ព្រហ្ម ពិសិទ្ធ អធិការងផែនព្រហ្មទណ្ឌ បានប្រាប់នារសៀលថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៧ នេះថា ការចុះបង្រ្កាបខាងលើ ធ្វើឡើងនៅថ្ងៃម្សិលមិញ ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ សុខ ដាលីន ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមទាំងឧបករណ៍ដែលបម្រើឲ្យក្នុងការភ្នាល់បាល់ទាត់តាមប្រព័ន្ធអ៊ីនធើណេតចំនួន ១០ឈុត ទូរទស្សន៍១គ្រឿង។
លោកអធិការបានបន្តថា ការចុះបង្ក្រាបបនល្បែងខាងលើនេះ ក្រោមការចង្អុលបង្ហាញពី លោក អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ ទើបឈានដល់ការអនុវត្ត និងដកហូតវត្ថុតាងខាងលើនេះ រួមទាំងបុគ្គលិកម្នាក់។ ក្រោយពីការដកហូតវត្ថុតាងដែលបម្រើ ឲ្យល្បែងស៊ីសងខុសច្បាប់ រួមទាំងបុគ្គលិកបម្រើការងារ មកអធិការក្រុងប៉ោយប៉ែត ដើម្បីសាកសួរធ្វើកំណតហេតុ រកម្ចាស់ទីតាំងពិតប្រាកដថា តើជារបស់អ្នកណា។
លោកបន្តថា បុគ្គលិកដែលបម្រើការលក់ល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធើណេតខាងលើនេះ រួមទាំងវត្តុតាង ក្រោយពីការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់។ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតមានការត្រេកអរជាខ្លាំង ចំពោះនគរបាលក្រុងប៉ោយប៉ែតបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិ ឃុំរបស់គាត់ ដើម្បីរក្សាអោយបានភូមិ ឃុំ សុត្តិភាព។ល្បែងទាំងនេះហើយដែលធ្វើឲ្យមានអសន្តិសុខក្នុងភូមិ និងកើតមានដល់អំពើហិងង្សារក្នុងគ្រួសារ ។
ពួកគាត់បញ្ជាក់ថា មានល្បែងស៊ីសងមួយចំនួនធំៗនៅក្រុងប៉ោយប៉ែត ហើយល្បែងទាំងនោះ គីមានសមត្ថកិច្ចជាអ្នកនៅពីក្រោយខ្នងរហូតដល់ទៅថ្នាក់មេបញ្ជាការរងផងដែរ បើសិនជានគរបាលបង្ក្រាបទីតាំងទាំងនោះទៀត គីជាការល្អប្រសើរបំផុត នៅភូមិឃុំ មានសុវត្ថិភាព ទោះយ៉ាងណា ពលរដ្ឋសង្ឃឹមជាខ្លាំងនៅល្បែងធំៗ ដែលមានអ្នកនៅពីក្រោយខ្នង គីជាសមត្ថកិច្ច ដូចជាសង្វៀនជល់មាន់ ដែលយកទីតាំងកាស៊ីណូហ្កូដិនក្រោមធ្វើជាខ្នងបង្អែកជាយូរឆ្នាំមិនដែលអ្នកណាម្នាក់ហ៊ានចូលបង្ក្រាបឡើយ ៕