(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧នេះ នឹងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាចំនួន ៣,១៥០នាក់ នៅសាលមហោស្រពកោះពេជ្រ។
និស្សិត ដែលនឹងត្រូវទទួលសញ្ញាបត្រនេះរួមមាន កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត)។ វិទ្យាស្ថានវ៉ាន់ដា គឺជាវិទ្យាស្ថានឈានមុខ និងមានកេរ្តិ៍ឈ្មោះល្បីមួយនៅកម្ពុជាលើការបណ្តុះបណ្តាលជំនាញគណនេយ្យដល់និស្សិតកម្ពុជា។
ការប្រគល់សញ្ញាបត្រនៅរសៀលថ្ងៃនេះ គឺជាការប្រគល់សញ្ញាបត្រលើកទី១២ហើយ សម្រាប់វិទ្យាស្ថានវ៉ាន់ដា៕