​(ភ្នំពេញ)៖ ​លោក ​ម៉ក់ ​ហុង ​អធិការ​នគរបាល​ខណ្ឌ​សែនសុខ ​បាន​ដឹកនាំ​កម្លាំង​នគរបាល ​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយ ​ក្នុង​បន្ទប់​មួយ ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ៥៨p ​ភូមិ​ដី​ថ្មី ​សង្កាត់​​ភ្នំពេញថ្មី ​ខណ្ឌ​សែ​ខ​​សុខ ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុសស្រី​ចំនួន ​៤នាក់ ​រួម​ជាមួយ​ថ្នាំញៀន ​និង​វត្ថុ​តាង​មួយចំនួន​ទៀត​។​ ​ ​

ជាមួយគ្នា​នេះ ​លោក​អធិការ ​បាន​ប្រកាស​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ​ដែល​បាត់​អត្តសញ្ញាណ​បណ្ណ ​សូម​អញ្ជើញ​មក​យក​ក្រោយពី​កម្លាំង​របស់​លោក ​បាន​ដកហូត​ពី​ក្រុម​គ្រឿងញៀន​។ ​ ​ ​

​លោក​អធិការ ​ម៉ក់ ​ហុង ​បាន​ឲ្យដឹង​ថា ​ប្រតិបត្តិ​ការ​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​​ទី០៥ ​ខែមីនា ​ឆ្នាំ​​២០១៧​ ​ដែល​ជនសង្ស័យ​ទាំង៤នាក់ ​រួមមាន៖ ​១​.​ឈ្មោះ ​ជី ​សុ​ជាតិ ​អាយុ៣៥ឆ្នាំ​, ​២​.​ឈ្មោះ ​ឈិន ​ស្រី​នី ​ភេទ​ស្រី ​អាយុ៥០ឆ្នាំ​, ​៣​.​ឈ្មោះ ​សេង ​ណា​រី ​ភេទ​ស្រី ​អាយុ២៨ឆ្នាំ​, ​៤​.​ឈ្មោះ ​ពិន ​ណា​រី ​ភេទ​ស្រី ​អាយុ២៧ឆ្នាំ​។​ ​ ​

លោក​អធិការ​បាន​បន្ត​ថា ​កម្លាំង​សមត្ថកិច្ច​បាន​ដក​ហូត​ម្ស៉ៅ​ក្រាម​ស​ថ្លា១កញ្ចប់ ​ឧបករណ៍​ជក់​គ្រឿងញៀន ​និង​វត្ថុ​តាង​មួយចំនួន​។ ​បច្ចុប្បន្ន ​ជនសង្ស័យ​ទាំង៤នាក់​ខាងលើ ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់​។​ ​

សូមជម្រាប​ថា ​កាលពី​ថ្ងៃទី១៣ ​ខែធ្នូ ​ឆ្នាំ២០១៦ ​កន្លងទៅ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​តេជោ ​ហ៊ុន ​សែន ​បាន​ដាក់ចេញ​ផែនការ​ស្តី​ពី ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​​ញៀន​​ខុសច្បាប់​លើក​ទី១ ​រយៈពេល៦ខែ ​(ចាប់ពី​ថ្ងៃទី០១ ​ខែមករា ​ដល់​ថ្ងៃទី៣០ ​ខែមិថុនា ​ឆ្នាំ២០១៧) ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា ​ឲ្យ​កាន់តែ​ខ្លាំងក្លា ​និង​ទទួល​​​បាន​​លទ្ធផល​​ល្អ​ឡើង​ថែមទៀត​។​ ​

យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ ​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ​ស ​ខេង ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​ជា​ប្រធាន ​និង​ឧបនាយក​រដ្ឋមន្ត្រី ​កែ ​គឹ​មយ៉ា​ន ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​ជា​អនុប្រធាន​៕