Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីគយច្រកទ្វារភ្នំដិនម្នាក់ បើករថយន្ត​ក្រឡាប់​ស្លាប់​ខ្លួនឯង នៅឃុំ​ព្រះ​បាទ​ជាន់ជុំ ស្រុក​គិរីវង្ស

06-03-2017 11:40

(តាកែវ)៖ នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់មួយ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិត្រើយទម្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បណ្ដាលឲ្យមន្រ្តីគយចល័តច្រកទ្វារភ្នំដិនម្នាក់ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តរងគ្រោះម៉ាក់ នីសាន់ ណាវ៉ារ៉ា ពាក់ស្លាកលេខ ភ្នំពេញ​ 2W-4679 បើកបរដោយ ឈ្មោះ អ៊ី សុខុម អាយុ៥៣ឆ្នាំ​ជាមន្ត្រីគយប្រចាំការនៅភូមិត្រើយទម្លាប់ រស់នៅភូមិចមការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីដដែលបានបន្តថា មូលហេតុគ្រោះថ្នាក់ខាងលើនេះ ដោយសារម្ចាស់រថយន្តបើកបរ មិនប្រយ័ត្នក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ បច្ចប្បន្ន ក្រុមគ្រួសារបានយកសពទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន៕