(ពោធិ៍សាត់)៖ លោក អិុត សម្ផស្ស អតីតអនុប្រធាសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានតែងជាប្រធានសាលាដំបូងខេត្តពោធិ៍សាត់ ជំនួសលោក ថោង អុល ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍។
ពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង និងទទួលត្រារបស់សាលាដំបូងខេត្តពោធិ៍សាត់ជាផ្លូវការ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព លោក ហីុ សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាង លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងដោយបានការចូលរួមពី លោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ៅ ធនិន អភិបាលខេត្ត អាជ្ញាធរខេត្តស្រុកក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីដែលមានការពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/២៤៦ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានត្រាស់បង្គាប់ តែងតាំង និងផ្ទេរមុខតំណែង៖
-លោក អិុត សម្ផស្ស អតីតអនុប្រធាសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានតែងជាប្រធានសាលាដំបូងខេត្តពោធិ៍សាត់ ជំនួសលោក ថោង អុល ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍៕