(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាករណ៍អាកាសធាតុ ប្រចាំសប្តាហ៍
បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៧ ដល់ ០៨ ខែមីនា ឆ្នាំ២០១៧ ភ្លៀងកក់ខែអាចធ្លាក់តិចតួច នៅខេត្តជាប់ព្រំដែនថៃ និងតំបន់មាត់សមុទ្រ ខណៈចាប់ពី ថ្ងៃទី១២-១៣ ខែមីនា ភ្លៀងកក់ខែអាចនឹងធ្លាក់ស្ទើរទូទាំងប្រទេស។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់ដែលអាចកើតមានឡើង នៅពេលមេឃរកកលនឹងភ្លៀង ពិសេសតំបន់វាលទំនាប់៕
សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹកទាំងស្រុង៖