(បាត់ដំបង)៖ ក្រោមអធិបតីភាព លោក ឈាង វុន តំណាងរាស្រ្តមណ្ឌលបាត់ដំបង ក្រុមការងារចុះមូលដ្ឋានដែលដឹកនាំដោយ លោកបណ្ឌិត ជា តារា ប្រធានក្រុមការងារចុះជួយឃុំគោកឃ្មុំ ស្រុកថ្មគោល បាននាំយកមូលនិធិសម្ដេចក្រឡាហោម ស ខេង ចែកជូនគ្រួសារស្ដ្រីសម្រាលកូន និងគ្រួសារដែលមានសមាជិកទទួលមរណភាព ជាច្រើគ្រួសារ។
សកម្មភាពចុះជួយមូលដ្ឋានខាងលើ ធ្វើឡើងនៅចុងសប្តាហ៍នេ: ក្នុងឱកាសនោះ លោក ឈាង វុន និងប្រធានក្រុមការងារ ក៏បានជួបសំណេះសំណាលជាមួយ បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំរូងជ្រៃ ឃុំបន្សាយត្រែង ឃុំគោកឃ្មុំ ឃុំជ្រោយស្តៅ ឃុំបឹងព្រីង នៃស្រុកថ្មគោល ខេត្តបាត់ដំបងផងដែរ។
មូលនិធិសម្ដេចក្រឡាហោម ស ខេង ដែលលោក ឈាង វុន និងលោកបណ្ឌិត ជា តារា នាំយកទៅចែកជូនប្រជាពលរដ្ឋនោះ រួមមាន ថវិកាចំនួន ៤,៨០០,០០០រៀល ផ្តល់ជូនស្រ្តីទើបសម្រាលកូនចំនួន ២០នាក់ និងគ្រួសារដែលមានសមាជិកទទួលមរណភាព ចំនួន៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា ២០០,០០០រៀល៕