(ឧត្តរមានជ័យ)៖ សកម្មភាពគណបក្សសង្គ្រោះជាតិ ស្រុកអន្លង់វែង នាំគ្នាដុតស្លាកគណបក្សកម្ទេចចោល ដោយសារតែខឹងសម្បា នឹងថ្នាក់ដឹកនាំរបស់ខ្លួនដែលគ្មានទំនួលខុសត្រូវ ពុករលួយស៊ីសំណូក និងបក្ខពួកនិយម។
ការដុតកម្ទេចស្លាកនេះ លោក សួន សំណាង ប្រធានគណបក្សសង្គ្រោះជាតិឃុំ និងជាជំទប់ទី២ ឃុំត្រពាំងប្រីយ៍ ជានាំដឹកនាំក្រុមការងារដុតបំផ្លាញ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧នេះ។
បើតាមបដារបស់សកម្មជន CNRP បានអះអាងថា មូលហេតុដែលពួកគេដុតកម្ទេចចោលបែបនេះ ព្រោះតែមេបក្សមិនដោះស្រាយនូវបញ្ហារបស់សកម្មជន មេពុករលួយ មេបក្ខពួកនិយម មេស៊ីសំណូកសូកប៉ាន់។ ជាមួយគ្នានោះ បដាដដែលបញ្ជាក់ថា «លាហើយសង្គ្រោះជាតិ»។
សូមបញ្ជាក់ថា ស្លាកគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហែក និងដុតកម្ទេចចោលមាន៤ស្លាក ស្ថិតនៅភូមិទួលកណ្តាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕