(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ក្រុមជំនាញបោសសំអាតគ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រចាំនៅទីបញ្ជាការស៉ីម៉ាក់ខេត្តត្បូងឃ្មុំ ដែលទទួលកិច្ចប្រតិបតិ្តការចំនួន៧ខេត្ត ទិសខាងកើតប្រទេស រួមមានក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង។
លោក ហេង រតនា បានបញ្ជាក់ថា កំលាំងនេះបានទទួលការគាំទ្រជាថវិកា ពីសហរដ្ឋអាមេរិកតាមរយៈអង្គការ NPA ។ នេះជាការពង្រាយកំលាំងបោស សំអាតសំណល់ជាតិពីសង្គ្រាមជាពិសេសគ្រាប់បែកចង្កោម។ កំលាំងនេះទាមទារមានជំនាញ និងវិន័យការងារច្បាស់លាស់ និងម៉ឺងម៉ាត់។
លោកបញ្ជាក់ទៀតថា ជាមួយតំរូវការនៃការបោសសំអាត ផ្ទៃដីលាតសន្ធឹងទាំង៧ខេត្ត។ ការពង្រាយកំលាំងប្រតិបតិ្តការ និងគ្រប់គ្រងមានភាពមមាញឹកយ៉ាងខ្លាំង។ បញ្ហានិងតំរូការមានច្រើន តែលទ្ធភាពប្រតិបតិ្តការមានកំរិតបំផុត៕