តំណាងរាស្រ្តវ័យក្មេង លោក ស សុខា នាំគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺ ជូនពលរដ្ឋរាប់ពាន់នាក់ នៅស្រុកស៊ីធរកណ្ដាល
05-03-2017 15:21
(ព្រៃវែង)៖ លោក ស សុខា អ្នកតំណាងរាស្រ្តវ័យក្មេង ប្រចាំមណ្ឌលព្រៃវែង នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា សហការជាមួយក្រុមក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ រស់នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការណាមួយឡើយ។
លទ្ធផលពិនិត្យ និងព្យាបាលនៅស្រុកសីធរកណ្ដាលនោះរួមមាន៖
*ជំងឺទូទៅបានចំនួន១១៦៨ នាក់
*ជំងឺធ្មេញបានចំនួន១៨២នាក់
*ជំងឺវះកាត់ខ្នាតតូច២៧នាក់
*ជំងឺពិនិត្យអេកូ៧២នាក់
*ជំងឺកុមារបានចំនួន ២១០នាក់ សរុប ១,៦៥៩នាក់៕