(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ម្សិលមិញនេះ មានគណបក្សនយោបាយចំនួន១២ហើយ បានទៅចុះបញ្ជីឈ្មោះបក្ខជនរបស់ខ្លួន សម្រាប់ឈរឈ្មោះបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី០៤ ឆ្នាំ២០១៧ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទើបចេញផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះ។

គ.ជ.ប បានឲ្យដឹងថា ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះ ជាថ្ងៃចុះក្រោយនៃការដាក់ពាក្យស្នើសុំ ចុះបញ្ជើបេក្ខជន នៃគណបក្សនយោបាយ សម្រាប់ការឈរឈ្មោះ​បោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ ជាមួយគ្នានេះ គ.ជ.ប បានជំរុញឲ្យគណបក្សនយោបាយ ដែលមានបំណងចូលរួមប្រកួត ប្រជែងក្នុងការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ សួមរាស់រាន់ដាក់ពាក្យសុំចុះបញ្ជីឲ្យបានទាន់ពេលវេលា។

គណបក្សនយោបាយទាំង១២ ដែលបានដាក់ពាក្យសុំចុះបញ្ជីបេក្ខជនរួមមាន៖

១៖ គណបក្សប្រជាជនកម្ពុជា សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន១៥៧០
២៖ គណបក្សសង្គ្រោះជាតិ​ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន១៣៧២
៣៖ គណបក្សហ៊្វុនស៉ិនប៉ិច សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន២៨៧
៤៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន៥១៧
៥៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន១០១
៦៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន២៣
៧៖ គណបក្សខ្មែររួបរួមជាតិ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន២៦១
៨៖ គណបក្សសញ្ញាតិកម្ពុជា សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន១១
៩៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន០៥
១០៖ គណបក្សយុវជនកម្ពុជា សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន០៩
១១៖ គណបក្សអំណាចខ្មែរ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន០៣
១២៖ គណបក្សជនជាតិដើម ប្រជាធិបតេយ្យកម្ពុជា សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន០៣៕