(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបញ្ជាក់នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ថា នៅសប្តាហ៍ទី១ ខែមីនានេះ កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បានឃាត់ខ្លួនជនបរទេសចំនួន៤៤នាក់ ក្នុងនោះមានស្រី៣នាក់ ដែលមាន៧សញ្ជាតិ។
លោកឧត្តមសេនីយ៍ទោ បានបន្តទៀតថា ជនជាតិបរទេសទាំង៤៤នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន៖
* ជនជាតិ វៀតណាម ចំនួន ៣១នាក់/ស្រី ០២នាក់
*ជនជាតិ អង់គ្លេស ចំនួនម្នាក់
*ជនជាតិ ថៃ ចំនួន០៦នាក់
*ជនជាតិ ជប៉ុន ចំនួនម្នាក់
*ជនជាតិ រុស្សី ចំនួនម្នាក់
*ជនជាតិ កូរ៉េ ចំនួន០២នាក់
*ជនជាតិ ពីលីពីន ចំនួនម្នាក់
ជនជាតិបរទេសទាំង៤៤នាក់នេះ ជាប់ពាក់ព័ន្ធនឹងបទល្មើសលួចឆ្លងដែន ស្នាក់នៅខុសច្បាប់លើសទិដ្ឋាការ និងគ្មានលិខិតឆ្លងដែន។ ដោយឡែកនៅសប្តាហ៍នេះ ជនជាតិបរទេសសរុបចំនួន៤០នាក់/ស្រី ០២នាក់ ដូចត្រូវបានបណ្តេញពីប្រទេសកម្ពុជា។
ជនបរទេសដែលត្រូវបណ្តេញចេញរួមមាន៖
*ជនជាតិ វៀតណាម ចំនួន ២៩ នាក់/ស្រី ០២នាក់
*ជនជាតិ អង់គ្លេសម្នាក់
*ជនជាតិ ថៃ ចំនួន ០៧នាក់
*ជនជាតិ សេរ៉ាឡេអូនម្នាក់
*ជនជាតិ ជប៉ុន ម្នាក់
*ជនជាតិ ហ្វីលីពី ម្នាក់
(មានមួយចំនួនសល់ពីសប្តាហ៍មុន)
បើតាម លោក អ៊ុក ហៃសីឡា ស្ថិតិជនបរទេសកំពុងរក្សាទុក នៅក្នុងកន្លែងត្រៀមបណ្តេញចេញ មាននៅមណ្ឌលភ្នំពេញ និងមណ្ឌលសៀមរាបសរុបចំនួន ១៦នាក់ /ស្រី០១នាក់ មាន០៩សញ្ជាតិ៕