(ភ្នំពេញ)៖ បន្ទាប់ពីការប្រកួតនៅវគ្គជម្រុះនៅខេត្តសៀមរាបបានបញ្ចប់ឥលូវនេះ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានធ្វើដំណើរមកដល់ទីរួមខេត្តកំពង់ចាម ហើយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ នេះដើម្បីរៀបចំការប្រកួត វគ្គជម្រុះក្នុងតំបន់ Tiger Street Football Festival 2017។

សន្និសីទសារព៌តមាននៅសណ្ឋាគារ LBN ខេត្តកំពង់ចាម លោក ប៉ិច នី ដែលជាតំណាងឲ្យក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានលើកឡើងថា «នេះជាឆ្នាំទី៥ហើយដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័ររៀបចំការប្រកួតបាលទាត់ប្រចាំឆ្នាំរបស់ខ្លួន ហើយនេះជាកម្មវិធីដ៏ល្អសម្រាប់យុវជនទាំងអស់បញ្ចេញនូវស្នាដៃដើម្បីដណ្តើមយកជ័យជំនះនៅលើវិស័យ កីឡា» ។

ចំណែក លោកស្រី ថោង បវរលក្ខិណា បានលើកឡើងថា «នៅខេត្តកំពង់ចាមនេះទទួលបានក្រុមរហូតដល់៥៦ក្រុម ដែលពិតជាចំនួនមួយកើនឡើងយ៉ាងច្រើន ធៀបនិងឆ្នាំ២០១៦ ហើយសូមឲ្យកីឡាករទាំងអស់គោរពនៅគោលការ Fair Play)។
បន្ទាប់មកមានការចាប់ឆ្នោតគូប្រកួតអស់ហើយ ដោយមានក្រុមចូលរួមចំនួន៥៦ក្រុម ហើយចាប់ផ្ដើមប្រកួត ពីព្រឹកថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០១៧ នេះ តទៅនៅមុខសាលាគរុកោសល្យភូមិភាគខេត្ត ខេត្តកំពង់ចាម»។

សម្រាប់ការប្រកួតវគ្គជម្រុះពាន់រង្វាន់ Tiger Street Football Festival 2017
សម្រាប់មណ្ឌលកំពង់ចាម៖

សម្រាប់បានរង្វាន់លេខ១ ទទួលបានប្រាក់រង្វាន់ ១,៥០០ ដុល្លារ, លេខ ២ ទទួលបាន ១,០០០ ដុល្លារ, លេខ៣ ទទួលបាន ៥០០ ដុល្លារ និងលេខ៤ ទទួលបាន ២០០ ដុល្លារ ហើយនៅមណ្ឌលកំពង់ចាមត្រូវជ្រើសរើសយកក្រុមជើងខ្លាំងចំនួន៦ ដើម្បីទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ទូទាំងប្រទេសនៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ នៅមុខសាលមហោស្រពកោះពេជ្រ។ ប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកទូទាំងប្រទេសទទួលបាន ១៥,០០០ដុល្លារ ជើងឯករង ៥ ,០០០ដុល្លារ ចំណាត់ថ្នាក់លេខ៣បាន ២,៥០០ដុល្លារ និងចំណាត់ថ្នាក់លេខ ៤បាន ១,០០០ ដុល្លារ៕