
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
កម្លាំងនគរបាលខណ្ឌដូនពេញ ចាប់ជនគ្រឿងញៀន៣នាក់ ដកហូតបានថ្នាំ៦៤កញ្ចប់
04-03-2017 12:22
(ភ្នំពេញ)៖ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលខណ្ឌដូនពេញ បានចាប់ជនសង្ស័យ៣នាក់ ពាក់ព័ន្ធក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយដកហូតបានថ្នាំ៦៤កញ្ចប់។
អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា នៅចំណុចផ្លូវ R៦ ភូមិ៣ សង្កាត់ស្រះចក ចាប់បានជនសង្ស័យម្នាក់ ឈ្មោះ ណាត់ សេងហាក់ អាយុ១៨ឆ្នាំ ដកហូតបានថ្នាំញៀន ក្រាមពណ៌សថ្លា ចំនួន៨កញ្ចប់ និងទូរសព្ទ័ដៃ១គ្រឿង ដោយឡែករំលងបានប្រហែលជា១ម៉ោង នៅចំណុចដដែលកម្លាំងជំនាញ ជនសង្ស័យ២នាក់ ទី១៖ឈ្មោះ ឃឹម រ៉ូ អាយុ១៨ឆ្នាំ និងទី២៖ឈ្មោះ ចក់ ស៊ីគូ អាយុ១៩ឆ្នាំ ដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៥៦កញ្ចប់ និងទូរសព្ទ័ដៃ១គ្រឿង ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕