(ភ្នំពេញ)៖ បទថ្មីជាចង្វាក់ញាក់កន្រ្តាក់អារម្មណ៍ របស់កំពូលតារាចម្រៀង ប្រចាំក្នុងផលិតកម្ម រស្មីហង្សមាស លោក ព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា ដែលមហាជន ក៏ជាយុវវ័យកំពុងរង់ចាំមើលយ៉ាង​អន្ទះសារនូវ MV Full នោះ នៅពេលនេះ បទ «រាំអ៊ីចេះ.!» បានចេញជា MV TEASER​ ហើយ ដែលធ្វើឲ្យកក្រើកតែម្ដង ពេលបានទស្សនា។

ជាមួយគ្នានេះ អ្វីដែលធ្វើឲ្យចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺក្រុម​របស់បងប្អូន ជាមន្រ្តីយោធា នៅក្នុង​បញ្ជាការដ្ឋានកងអង្គរក្ស​ ក៏បានរាំបទនេះ ទៅតាមចង្វាក់ជានាយទាហាន យ៉ាងស្រស់ស្អាត ដែលមើទៅមិនគួរឲ្យជឿថា បទនេះ កក្រើកដល់ម្ល៉ឹងសោះ។​

អ្វីដែលកាន់តែពិសេសនោះ គឺបទ«រាំអ៊ីចេះ.!» ពេលចេញជា MV TEASER និងបានបង្ហោះនៅក្នុងប្រព័ន្ធ Youtub ត្រឹមតែមួយយប់សោះ គឺមានអ្នកចូលទស្សនា រហូតដល់ទៅជិត១០ម៉ឺននាក់ទៅហើយ ដែលជាចំនួនមួយខ្ពស់ហួសពីការស្មាន។

តើនរណាខ្លះរង់ចាំ និងចង់ដឹងថាបទ «រាំអ៊ីចេះ» មានក្បាច់រាំបែបណានោះ​ ហើយចង់ដឹងថា បទនេះឡូយយ៉ាងណា ទស្សនា MV TEASER នេះទាំងអស់គ្នា!