(ព្រះសីហនុ)៖ នាវាទេសចរណ៍យក្ស១គ្រឿងទៀតឈ្មោះ AIDAbella ដែលជានាវាទី១៥ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៧នេះ។
នាវាទេសចរណ៍នេះ មានផ្ទុកអ្នកដំណើរ ចំនួន១.៩៩១នាក់ និងនាវិកចំនួន៦១២នាក់។ នាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង១៨៖០០នាទីថ្ងៃដដែលឆ្ពោះទៅកាន់កំពង់ផែ Laemchabang ប្រទេសថៃផងដែរ ដើម្បីបន្តដំណើកំសាន្តនៅទីនោះ។
ពេលមកដល់កំពង់ផែក្រុងព្រះសីហនុ កម្លាំងនគរបាល ត្រូវបានបញ្ជូនទៅជួយសម្រួលចរាចរណ៍ និងការពារសន្តិសុខជូន ពួកគេភ្លាមៗផងដែរ៕