គ.ជ.ប៖ គណបក្សនយោបាយចំនួន៧ បានសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ រួចរាល់!
04-03-2017 07:57
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ ដែលជាថ្ងៃដំបូង នៃការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ នៅតាមគណៈកម្មការឃុំសង្កាត់ រៀបចំការបោះឆ្នោត ទាំង១៦៤៦ ទូទាំងប្រទេស មានគណបក្សនយោបាយចំនួន៦ បានសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរួចហើយ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែង ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។
គណបក្សនយោបាយទាំង៧រួមមាន៖
១៖ គណបក្សប្រជាជនកម្ពុជា
២៖ គណបក្សសង្គ្រោះជាតិ
៣៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
៤៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
៥៖ គណបក្សរួបរួមជាតិ
៦៖ គណបក្សហ៊្វុនស៉ិនប៉ិច
៧៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ៕