(ភ្នំពេញ)៖ តើអតិថិជនរូបណាខ្លះ ដែលនឹងក្លាយជាម្ចាស់ខុនដូដ៏ស្រស់ស្អាតទាំង៥យូនីត ពីបុរីប៉េងហួត នាថ្ងៃទី៤ ខែមីនា ខាងមុខនេះ? ។ កម្មវិធីចាប់រង្វាន់នេះនឹងប្រារព្ធឡើងនៅក្នុងបុរី ប៉េង ហួត ដឹហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោរ) តាមបណ្តោយផ្លូវជាតិលេខ១ ចំងាយ២គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) ជូនចំពោះអតិថិជន ដែលបានជាវគេហដ្ឋាន ក្នុងឱកាសអបអរសាទរខួប១០ឆ្នាំ របស់បុរី ប៉េង ហួត នាពេលកន្លងមក។

ចំពោះរង្វាន់ខុនដូទាំង៥យូនីតនេះ  គឺយើងមានបន្ថែមជូនបរិក្ខាអេឡិចត្រូនិច និងបរិក្ខាសង្ហារឹមស្តង់ដារ បំពាក់ជូនរួចជាស្រចថែមទៀតផង។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះក្រៅពីសាងសង់គេហដ្ឋានជាលក្ខណះបុរីទំនើប ដែលប្រកបដោយបរិយាកាស និងភាពស្រស់ស្រាយបែបធម្មជាតិរួចមក។  បុរី ប៉េង ហួត បាន បង្កើត ខុនដូ ដឹស្តាប៉ូឡារីស២៣ឡើង ដើម្បីបំពេញ​តម្រូវការដល់មនុស្សសម័យថ្មី ដែលកំពុងតែស្វែងរកការរស់នៅក្នុងភាពទាន់សម័យនិងជឿនលឿន ដែលប្រកបដោយផាសុកភាព បែបទំនើបទាន់សម័យ និងបរិស្ថានរស់នៅដ៏សម្បូរបែបព្រមជាមួយតំលៃដ៏ទាក់ទាញផងដែរ។

ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនង តាមរយៈទូរសព្ទលេខ៖ 015 90 6789៕