(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ Facebook ទម្លាយសារឆ្លើយឆ្លងតាម WhatApps រវាងមន្ត្រីខុទ្ទកាល័យសម្តេចតេជោ  ហ៊ុន សែន ជាមួយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ម៉ៅ មុន្នីវណ្ណ និងលោក កឹម សុខា ជុំវិញការរៀបចំគំរោងផែនការឲ្យលោក កឹម សុខា ឡើងជាប្រធានគណបក្ស។

ក្រៅទម្លាយសារសំងាត់ Facebook សីហា បានសរសេររៀបរាប់ទៀតថា៖ «សារសម្ងាត់មួយនិយាយអំពីការផ្ញើសារតាម WhatsApp ទាក់ទងគ្នា រវាងលោក ម៉ៅ មុនីវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឆាតឆ្លើយឆ្លងគ្នាជាមួយមន្ត្រីជំនិតមួយរូបបំរើការងារនៅក្នុងខុទ្ទកាល័យ នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈលោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសស្វីស កាលពីអំឡុងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ កន្លងទៅ»។

«មន្ត្រីជាន់ខ្ពស់មួយរូបរបស់បក្សសង្គ្រោះជាតិកូតាបក្សសិទ្ធិមនុស្ស ដែលហាក់បីដូចជាខឹង សម្បារអន់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីមិនបានទទួលតំណែងខ្ពស់ នៅក្នុងសមាជវិសាមញ្ញកាលពីម្សិលមិញ បានបញ្ជូនសារ WhatsApp នេះ ឲ្យផេក សីហា យើងខ្ញុំចុះផ្សាយ ដើម្បីជាការរំសាយកំហឹងដែលលោក កឹម សុខា មិនគិតគូរចំពោះការប្រឹងប្រែងរបស់គាត់ ដែលបានបំរើបក្សសង្គ្រោះជាតិកន្លងមក និងមានតម្រុយថា តំណែងសំខាន់ៗមួយចំនួន ទៀតក៏មិនមានឈ្មោះគាត់ដែរ»។

តាមរយៈសារឆ្លើយឆ្លងគ្នានេះ មន្ត្រីខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើឲ្យលោក កឹម សុខា តាមរយៈលោក ម៉ៅ មុនីវណ្ណ ដែលកន្លងមកគេដឹងជាទូទៅថា ម៉ៅ មុនីវណ្ណ ត្រូវបាននាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យធ្វើជាជនបង្កប់ក្នុង​បក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។

ក្នុងសារឆ្លើយឆ្លងគ្នានេះ លោក កឹម សុខា បានទទួលយកផែនការទាំងស្រុងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយប្តេជ្ញាអនុវត្តតាមផ្លូវដែលបានគូសវាស់ឲ្យទាំងអស់។ ក្រៅពីការដាក់ចេញផែនការឲ្យលោក កឹម សុខា ហើយនោះ, ក្នុងសារ WhatsAppនេះ មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្រ្តី ក៏បានរៀបចំអាំងប៉ាវកញ្ចប់ធំទុកជូនលោក ម៉ៅ មុនីវណ្ណ ផងដែរ ដើម្បីទៅទស្សនកិច្ចនៅឯប្រទេសអូស្ត្រាលី។

សូមអានសារបែកធ្លាយនៃការឆាតទាក់ទងគ្នាតាម WhatsApp ដូចខាងក្រោមនេះ៖