(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលបានចុះទៅយកព័ត៌មានផ្ទាល់ ដល់កន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យដែលឆាបឆេះផ្ទះ ប្រជាពលរដ្ឋ នៅជិតសាលារៀនគោកបញ្ជាន់  ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរលត់វិញហើយ នៅម៉ោង៧៖៣០នាទីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ។  

សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង។ ចំណែកទំហំខូចខាត ត្រូវបានបញ្ជាក់ថា បានបំផ្លាញឥវ៉ាន់នៅក្នុងផ្ទះ ស្ទើរទាំងស្រុងផងដែរ។

ប្រតិបត្តិការក្នុងការពន្លត់អគ្គិភ័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ក្នុងនោះមានរថយន្តដែលមកពីអង្គភាពកងពលតូចលេខ៧០ ៤គ្រឿង និងរថយន្តរបស់ខណ្ឌពោធិ៍សែនជ័យចំនួន ១គ្រឿង។ ក្នុងនោះក៏មានការបំផ្លិចបំផ្លាញទឹកប្រាក់ប្រហែលជា ៣,០០០ដុល្លារអាមេរិក រួមនឹងសម្ភារមួយចំនួនទៀត៕