(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ខណៈពេលនេះ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅជិតសាលារៀនគោក​បញ្ជាន់ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នៅពេលនេះ សមត្ថកិច្ច និងរថយន្តពន្លត់​អគ្គិភ័យកំពុងចេញអន្តរាគមន៍៕